អំពីមាតិកាអំពីប្រទេសជប៉ុន
យើងយល់ថាការរៀនត្រឹមតែភាសាជប៉ុនតែមួយមុខ វាមិនទាន់គ្រប់គ្រាន់នោះទេ បើសិនជាអ្នកចង់ប្រើប្រាស់ភាសាជប៉ុនដើម្បីទៅធ្វើការជាមួយជនជាតិជប៉ុន ឬ ចង់ទៅរស់នៅប្រទេសជប៉ុនជាដើម។ ដោយសារបែបនេះហើយ ទើបយើងបានបញ្ចូលនៅមាតិកានេះឡើង សម្រាប់អ្នកទាំងអស់គ្នាអាចយល់ដឹងបន្ថែមពី ប្រពៃណី វប្បធម៌ ការរស់នៅ ការអនុវត្តច្បាប់ ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត និងពត៌មានផ្សេងៗដែលទាក់ទងនឹងប្រទេសជប៉ុន ដើម្បីក្លាយជាស្ពានចំណេះដឹងមួយមុនពេលអ្នកទាំងអស់គ្នាឈានជើង ចូលរស់នៅប្រទេសជប៉ុន ឬ ចាប់ផ្តើមធ្វើការជាមួយជនជាតិជប៉ុនផងដែរ។
អត្ថបទទាំងអស់ត្រូវបានសរសេរឡើងដោយការសង្ខេបបែបខ្លី ងាយអាន ងាយយល់ រួមទាំងមានរូបភាពអមជាមួយកថាខណ្ឌដែលធ្វើអោយ អ្នកអានមិនមានការធុញទ្រាន់ និង ត្រជាក់ភ្នែកផងដែរ។
ទាំងនេះគ្រាន់តែជាមាតិការសំខាន់មួយចំនួនដែលយើងលើកយកមកពណ៌នាតែប៉ុណ្ណោះ សម្រាប់មាតិកាផ្សេងៗទៀតយើងនឹងផ្តល់ពត៌មានបន្ថែមទៅកាន់អ្នកទាំងអស់គ្នាក្នុងពេលឆាប់ៗ ដូច្នេះ រង់ចាំទាំងអស់គ្នា។