ប្រព័ន្ធដំណើរការ
🇰🇭 កម្ពុជា ឡូដូស្យា 🇯🇵 ជប៉ុន
សេវាកម្ម
ក្រុមហ៊ុនឡូដូស្យាគឺកំពុងដំណើរការប្រព័ន្ធអ៊ីនធឺណេតមួយហៅថា Platform ការងារដើម្បីផ្សាភ្ជាប់រវាង ក្រុមហ៊ុនបញ្ជូននៅប្រទេសកម្ពុជា ជាមួយនិងក្រុមហ៊ុនជប៉ុនឬស្ថាប័នជប៉ុន ដែលទទួលយកធនធានបរទេស។
ការចុះឈ្មោះ និង ការជ្រើសរើសធនធានមនុស្ស
មានយុវជនកម្ពុជាជាច្រើននាក់ ដែលមានបំណងទៅហាត់ការនៅប្រទេសជប៉ុនកំពុងតែធ្វើការចុះឈ្មោះនៅលើ Platform ការងារ របស់ពួកយើង។ មិនត្រឹមតែប៉ុណ្ណោះ,ក្នុងចំណោមពួកគេក៏មានអ្នកចុះឈ្មោះចាប់អារម្មណ៍ទៅលើជំនាញការងារផ្សេងៗ ដូចជា ជំនាញការងារផ្នែកសំណង់ ផ្នែកវេចខ្ចប់ និងផ្នែកកសិកម្មជាដើម។ល។
បន្ទាប់ពីផ្គូរផ្គង
បន្ទាប់ពីផ្គូរផ្គងជាមួយនិងបេក្ខជនដែលមានបំណងទៅហាត់ការនៅប្រទេសជប៉ុនរួច ពួកយើងនឹងជួយសម្រួលទៅលើតម្រូវការឯកសារ និង ការរៀបចំការសម្ភាសន៍ជ្រើសរើសបុគ្គលិក។ក្នុងកំឡុងពេលនោះ,ក្រុមហ៊ុនឡូដូស្យាក៏នឹងជួយសម្រួលទៅលើការបកប្រែនិងការទំនាក់ទំនងជាមួយនិងបេក្ខជនផងដែរ។នៅពេលដែលការទទួលធនធានបរទេស (សម្តៅទៅលើលទ្ធផលបន្ទាប់ពីសម្ភាសន៍) ត្រូវបានសម្រេច,យើងនឹងសហការជាមួយក្រុមហ៊ុនបញ្ជូនដែលជាដៃគូររបស់យើង ដើម្បីផ្តល់ការអប់រំចំណេះដឹង ទាំងភាសាជប៉ុន ទាំងការបណ្តុះបណ្តាលសុជីវធម៌ និងការបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម, ពួកយើងនឹងព្យាយាមអប់រំយ៉ាងតឹងរឹង ដោយមិនធ្វើអោយដៃគូក្រុមហ៊ុនជប៉ុនខកបំណងឡើយ។
បន្ទាប់ពីចាប់ផ្តើមហាត់ការ
ក្រោយពេលដែលការហាត់ការនៅជប៉ុនចាប់ផ្តើម (ពេលបេក្ខជនបានទៅដល់ប្រទេសជប៉ុននឹងចាប់ផ្តើមធ្វើការ) , ឡូដូស្យាក៏នៅតែយកចិត្តទុកដាក់និងតាមលើកទឹកចិត្តដល់សិក្ខាកាមនៅពេលពួកគាត់ជួយបញ្ហា ,គឺពួកយើងធ្វើយ៉ាងអោយប្រាកដថាសិក្ខាកាមអាចធ្វើការក្នុងបរិយាសកាសដ៏ប្រសើរ។ក្រោយពេលដែលការហាត់ការនៅប្រទេសជប៉ុនត្រូវបានបញ្ចប់ (ពេលបេក្ខជនបញ្ចប់អាណត្តការងារ) ,ក្នុងកំឡុងពេលដែលសិក្ខាកាមធ្វើការត្រឡប់មកកម្ពុជាវិញ,ពួកយើងក៏នឹងបន្តជួយទៅលើលអ្វីដែលចំបាច់។