គោលការណ៍ និងលក្ខខណ្ឌសម្រាប់ដៃគូរ

1. លក្ខខណ្ឌទូទៅ

លក្ខខណ្ឌននេះបង្កើតឡើងដើម្បីដំណើរការនៃការធ្វើការរវាងក្រុមហ៊ុនឡូដូស្យា ភាគី “ក” និង ដៃគូរសហការណ៍ដែលជា ភាគី “ខ” ទាំងអស់អោយមានភាពងាយស្រួល និងមានតម្លាភាពរវាងគ្នា ទៅវិញទៅមក។​ លក្ខខណ្ឌទាំងអស់នេះ ត្រូវមានការឯកភាពជាមួយភាគីទាំងសងខាង។

2. ដំណើរការណ៍ការងារ

- ភាគី “ខ” គួរតែប្រកាសជ្រើសរើសបេក្ខ​ជននៅលើគេហទំព័ររបស់ឡូដូស្យា ហើយត្រូវបញ្ជាក់ពីលក្ខខណ្ឌការងារ និងតម្រូវការការងារឲ្យបានច្បាស់លាស់។ - ពេលភាគី “ខ” ត្រូវការឲ្យ ភាគី “ក” ជួយជ្រើសរើសបេក្ខជនឲ្យ ត្រូវជូនដំណឹងឲ្យបានមុន ២សប្ដាហ៍ ដើម្បីទុកពេលឲ្យភាគី “ក” ស្វែងរកបេក្ខជនជូន។ - ភាគី “ក” នឹងចាប់ផ្តើមដំណើរការការងារដើម្បីស្វែងរកបេក្ខជនភ្លាមៗបន្ទាប់ពីទទួល និងយល់ព្រម នឹងលក្ខខណ្ឌការងារពីភាគី “ខ“ ។ - បេក្ខជនទាំងអស់ពីភាគី “ក” ត្រូវតែបង្ហាញខ្លួននៅថ្ងៃសម្ភាសន៍បន្ទាប់ពីទទួលបានការបញ្ជាក់ពីភាគី “ក” ហើយបេក្ខជនទាំងអស់ពីភាគី “ក” សុទ្ធតែអាចណែនាំខ្លួនជាភាសាជប៉ុនបានដោយខ្លួនឯង។ - ភាគី “ក” នឹងដាក់បញ្ជូលឯកសារបេក្ខជន ដែលបំពេញគ្រប់លក្ខខណ្ឌការការងារទៅក្នុងគណនីរបស់ ភាគី “ខ” នៅលើប្រពន្ធ័ឡូដូស្យាភ្លាមៗនៅពេល ដែលបេក្ខជនយល់ព្រមសម្ភាសន៍ ឬ ៤ ថ្ងៃមុនកាលបរិច្ឆេទកំណត់ ហើយបន្ទាប់មកនឹងជូនដំណឹងដល់ភាគី “ខ” ។ ក្នុងករណីនេះភាគី “ក“ មានសិទ្ធិក្នុងការបញ្ជូនបេក្ខជនទៅក្នុងគណនីរបស់ដៃគូ ដទៃទៀតនៅក្នុង Lodosha.jp ដើម្បីទៅសម្ភាសន៍ ប្រសិនបើពួកគេចាប់អារម្មណ៍លើការងារច្រើនជាងមួយ។ - ភាគី “ខ“ គួរតែទាក់ទងបេក្ខជននៅថ្ងៃបន្ទាប់ បន្ទាប់ពីភាគី “ក“ ជូនដំណឹង ឬ ៣ ថ្ងៃមុនថ្ងៃផុតកំណត់។ ក្នុងករណីនេះ ដើម្បីចៀសវាងកំហុសបច្ចេកទេសណាមួយជាមួយប្រព័ន្ធឡូដូស្យា និងបញ្ហា ទំនាក់ទំនងណាមួយ ដែលអាចកើតមាននៅពេលដែល ភាគី “ខ” ទាក់ទងទៅបេក្ខជន។​ បើមានបញ្ហាទាំងអស់នេះ ភាគី “ខ” ត្រូវជូនដំណឹងទៅភាគី “ក” បន្ទាន់ ឬមួយថ្ងៃមុនកាលបរិច្ឆេទកំណត់។ ភាគី “ក“ នឹងជួយសម្របសម្រួល និងព្យាយាមស្វែង រកបេក្ខជនផ្សេងទៀត ដើម្បីជំនួសប្រសិនបើអាច។ - ក្នុងករណីដែលភាគី “ខ“ លុបចោលបេក្ខជន ឬបេក្ខជនដែលធ្លាក់ការសម្ភាសន៍នោះ ភាគី “ខ“ ត្រូវផ្តល់ជាយោបល់ និងមូលហេតុ អោយបានសមហេតុផលទៅក្នុងប្រព័ន្ធ។ - ភាគី “ខ“ មិនត្រូវគិតថ្លៃពីបេក្ខជនរបស់ភាគី “ក“ មុនពេលជាប់ការសម្ភាសន៍។

3. ភាពឯកជនរបស់បេក្ខជន

- ភាគី “ខ“ អាចមើលព័ត៌មានបេក្ខជនទាំងអស់ និងឯកសារពាក់ព័ន្ធដទៃទៀតលើប្រព័ន្ធ ភាគី “ក”។ - ភាគី “ខ“ នឹងមិនរក្សាទុករាល់ព័ត៌មានបន្ថែមទាំងអស់ (អត្តសញ្ញាណប័ណ្ណ, លិខិតឆ្លងដែន, សំបុត្រកំណើត) និងឯកសារពាក់ព័ន្ធផ្សេងទៀត (វិញ្ញាបនបត្រ JFT លិខិតបញ្ជាក់តេស្តជំនាញ) របស់បេក្ខជនទាំងអស់មកពីភាគី “ក“។ - រាល់ព័ត៌មាន និងឯកសារពាក់ព័ន្ធ ដទៃទៀតរបស់បេក្ខជននៅក្នុងប្រព័ន្ធភាគី “ក“ ស្ថិតនៅក្រោមកម្មសិទ្ធិបញ្ញារបស់ភាគី “ក“ ដោយផ្អែកលើច្បាប់ស្តីពីសិទ្ធិថតចម្លង និងសិទ្ធិពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ ភាគី “ខ“ មិនត្រូវរក្សាទុក ឬចែកចាយទៅឱ្យភាគីផ្សេងទៀត ឬសាធារណៈជនក្នុងទម្រង់ណាមួយឡើយ។

4. ថ្លៃឈ្នួលវិជ្ជាជីវៈ

4.1. ថ្លៃវិជ្ជាជីវៈសម្រាប់សិក្ខាកាម - ភាគី “ខ“ ត្រូវបង់កំរៃជើងសារ 10% នៃថ្លៃសេវាកម្មរបស់ខ្លួនជូនភាគី “ក“ ​នៅពេលដែលបេក្ខជនបាន ជាប់ការសម្ភាសជាផ្លូវការហើយ និងបន្ទាប់ពីបេក្ខជនបង់ប្រាក់ដំណាក់កាលទី១ ជូនភាគី “ខ“។ ​លក្ខខណ្ឌនេះមិនអនុវត្តចំពោះភាគីដែលបានចុះអនុស្សារណៈយោគយល់ជាមួយភាគី “ក” មុន កាលបរិច្ចេទអនុវត្តនៃគោលការណ៍សហការនេះឡើយ។ - ភាគី “ខ“ ត្រូវបង់កំរៃជើងសារ 1% នៃថ្លៃសេវាកម្មរបស់ខ្លួនទៅឱ្យភាគី “ក“ នៅពេលបេក្ខជន របស់ភាគី “ក” ដែលបញ្ជូនទៅគ្រប់លក្ខខណ្ឌការងារ ប៉ុន្តែភាគី “ខ” មិនបានជ្រើសរើសឲ្យទៅ ចូលរួមសម្ភាស។ ចំពោះលក្ខខណ្ឌនេះអនុវត្តគ្រប់ដៃគូរទាំងអស់របស់ភាគី “ក”។ - ភាគី “ខ“ មិនទទួលខុសត្រូវក្នុងការបង់កំរៃជើងសារទៅឱ្យភាគី “ក“ នៅពេលដែលបេក្ខជនរបស់ភាគី “ក“ មិនគ្រប់លក្ខខណ្ឌជាមួយ នឹងតម្រូវការការងារទាំងអស់បេក្ខជនបោះបង់ចោល ឬមិនអាចទាក់ទងបាន តាមរយៈការហៅទូរស័ព្ទ ឬមធ្យោបាយ ផ្សេងទៀត។ - ភាគី “ខ“ មិនទទួលខុសត្រូវក្នុងការ​បង់កំរៃជើងសារទៅឱ្យភាគី “ក“ នៅក្នុងករណីភាគី “ខ” ផ្តល់ការជូន ដំណឹងជាលាយលក្ខណ៍អក្សរពីមូលហេតុ នៃការពន្យាការសម្ភាសដោយមានអំណះអំណាងបញ្ជាក់ ឬដោយហេតុផលសមរម្យណាមួយមុនកាលបរិច្ចេទសម្ភាសន៍ប៉ុណ្ណោះ។ បន្ទាប់មក ភាគី “ក” និងភាគី “ខ” ត្រូវពិភាក្សាឡើងវិញអំពីដំណើរការរៀបចំបេក្ខជនចូលរួមសម្ភាសន៍តាមកាលបរិច្ចេទថ្មី។ 4.2. ថ្លៃវិជ្ជាជីវៈសម្រាប់ពលករជំនាញ - ភាគី “ខ“ ត្រូវបង់កំរៃជើងសារ 15% នៃថ្លៃសេវាកម្មរបស់ខ្លួនទៅឱ្យភាគី “ក“ នៅពេលដែលបេក្ខជនបាន ជាប់ការសម្ភាសជាផ្លូវការហើយ និងបន្ទាប់ពីបេក្ខជនបង់ប្រាក់ដំណាក់កាលទី១ ជូនភាគី “ខ“។ ​លក្ខខណ្ឌនេះមិនអនុវត្តចំពោះភាគីដែលបានចុះអនុស្សារណៈយោគយល់ជាមួយភាគី “ក” មុន កាលបរិច្ចេទអនុវត្តនៃគោលការណ៍សហការនេះឡើយ។ - ភាគី “ខ“ ត្រូវបង់កំរៃជើងសារ 2% នៃថ្លៃសេវាកម្មរបស់ខ្លួនទៅឱ្យភាគី “ក“ នៅពេលបេក្ខជនរបស់ភាគី​​ “ក” ដែលបញ្ជូនទៅគ្រប់លក្ខខណ្ឌការងារប៉ុន្តែភាគី “ខ” មិនបានជ្រើសរើសឲ្យទៅចូលរួមសម្ភាស។ ចំពោះលក្ខខណ្ឌនេះអនុវត្តគ្រប់ដៃគូរទាំងអស់របស់ភាគី “ក”។ - ភាគី “ខ“ នឹងមិនទទួលខុសត្រូវក្នុងការបង់កំរៃជើងសារទៅឱ្យភាគី “ក“ នៅពេលដែលបេក្ខជនរបស់ភាគី “ក“ មិនគ្រប់លក្ខខណ្ឌជាមួយ នឹងតម្រូវការការងារទាំងអស់បេក្ខជនបោះបង់ចោលឬមិនអាច ទាក់ទងបានតាមរយៈការហៅទូរស័ព្ទ ឬមធ្យោបាយ ផ្សេងទៀត។ - ភាគី “ខ“ មិនទទួលខុសត្រូវក្នុងការ​បង់កំរៃជើងសារទៅឱ្យភាគី “ក“ នៅក្នុងករណីភាគី “ខ” ផ្តល់ការជូន ដំណឹងជាលាយលក្ខណ៍អក្សរពីមូលហេតុ នៃការពន្យាការសម្ភាសដោយមានអំណះអំណាងបញ្ជាក់ ឬដោយហេតុផលសមរម្យណាមួយមុនកាលបរិច្ចេទសម្ភាសន៍ប៉ុណ្ណោះ។ បន្ទាប់មក ភាគី “ក” និងភាគី “ខ” ត្រូវពិភាក្សាឡើងវិញអំពីដំណើរការរៀបចំបេក្ខជនចូលរួមសម្ភាសន៍តាមកាលបរិច្ចេទថ្មី។

5. កំណត់ចំណាំបន្ថែម

- ក្នុងករណីបេក្ខជនមកពីភាគី “ក” ដែលបានយល់ព្រមសម្ភាសន៍ជាមួយភាគី “ខ” មិនបានមកសម្ភាសន៍ តាមថ្ងៃកំណត់នោះភាគី “ក” នឹងបង់សំណងចំនួន ១០ដុល្លារ ចំពោះបេក្ខជនម្នាក់ទៅឱ្យភាគី “ខ” ។ - ក្នុងករណីភាគី “ខ” ពន្យាការសម្ភាសមានអំណះអំណាងបញ្ជាក់ ឬដោយហេតុផលសមរម្យណាមួយ ប៉ុន្តែបេក្ខជនពីភាគី “ក” សម្រេចមិនចូលរួមសម្ភាសតាមកាលបរិច្ចេទថ្មីនោះភាគី “ក” នឹងមិនទទួលខុស ត្រូវបង់សំណងចំនួន ១០ដុល្លារ ចំពោះបេក្ខជនម្នាក់ទៅឱ្យភាគី “ខ” ឡើយ។ - ភាគី “ក“ មានកាតព្វកិច្ចបញ្ជូនបេក្ខជនដែលគ្រប់លក្ខខណ្ឌក្នុងការសំភាសន៍ជាមួយភាគី “ខ“ តែប៉ុណ្ណោះ។ ក្រៅពីនេះភាគី “ក“ នឹងមិនទទួលខុស​ត្រូវចំពោះបញ្ហាណាមួយដែលកើតឡើងបន្ទាប់ពី បេក្ខជនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយភាគី “ខ“ ឡើយ។

រយៈពេលនៃការប្រើប្រាស់

ភាគី “ក“ បានរក្សាសិទ្ធិគ្រប់យ៉ាងក្នុងការផ្លាស់ប្តូរល័ក្ខខ័ណ្ឌនៅពេលណាមួយដោយមានការជូនដំណឹងជាមុន។