ចំនួនមើល: 4921
ជប៉ុននឹងអនុញ្ញាតឲ្យពលករ និងនិស្សិតបរទេសចូលប្រទេសចាប់ពីខែនេះតទៅ
ជប៉ុននឹងបន្ធូរបន្ថយការរឹតបន្តឹងច្បាប់ចូលប្រទេសលើជនបរទេសចាប់ពីចុងខែកុម្ភៈនេះទៅ ដោយបន្តអនុញ្ញាតឲ្យមានអ្នកជំនួញ ពលករ និងសិស្សនិស្សិតមកកាន់តែច្រើន។
ប្រទេសជប៉ុនបានចាប់ផ្ដើមរឹតបន្តឹងការចូលប្រទេសនៅចុងខែវិច្ឆិកាដែលជាការឆ្លើយតបទៅនឹងកំណើនករណីមេរោគកូវីដបំប្លែងថ្មីOmicron ដោយបន្តអនុវត្តត្រឹមចុងខែកុម្ភៈនេះ។ សារព័ត៌មានNikkei បានរាយការណ៍ថា នៅដើមខែមីនា រដ្ឋាភិបាលគ្រោងនឹងចាប់ផ្តើមទទួលមនុស្សជាង១០០០នាក់ ក្នុងមួយថ្ងៃ ហើយអាចនឹងបង្កើនចំនួនបណ្តើរៗរហូតដល់រាប់ពាន់នាក់។
ក្រៅពីទទួលបានវ៉ាក់សាំងពេញលេញ អ្នកដំណើរទាំងអស់ត្រូវតែធ្វើតេស្តកូវីដ១៩ និងតម្រូវឲ្យនៅដាច់ដោយឡែកយ៉ាងហោចណាស់ពី៣ទៅ៧ថ្ងៃ បន្ទាប់ពីមកដល់ជប៉ុន។ ក្នុងនេះដែរ ក្រុមហ៊ុន និងសាលាដែលទទួលជនបរទេសនឹងតម្រូវឱ្យត្រួតពិនិត្យ និងណែនាំលើសកម្មភាពរបស់ពួកគេផងដែរ។
គួរបញ្ជាក់ថា រដ្ឋាភិបាលក៏បានធ្វើការលើកលែងលើនិស្សិតបរទេសមួយចំនួនឲ្យចូលមកប្រទេសជប៉ុនម្ដងរួចមកហើយដើម្បីបន្តនិងបញ្ចប់ការសិក្សា ដោយផ្នែកលើហេតុផលផលប្រយោជន៍សាធារណៈ។
រដ្ឋាភិបាលនឹងធ្វើការសម្រចចិត្តច្បាស់លាស់លើការទទួលអ្នកដំណើរថ្មីនៅដើមសប្តាហ៍នេះ ដោយផ្អែកលើស្ថានភាពករណីកូវីដក្នុងប្រទេសជប៉ុន។
ប្រភព៖ Nikkei
ទាញយកកម្មវិធីរៀនភាសាជប៉ុនដោយឥតគិតថ្លៃ Lodosha
Android: https://bit.ly/3Lxn0Cp