ចំនួនមើល: 543
ទស្សនៈការរស់នៅ និងទ្រឹស្ដីចិញ្ចឹមកូនរបស់ជនជាតិជប៉ុនទាំង១១ចំណុច
ជនជាតិជប៉ុនបង្រៀនកូនផ្អែកលើ ១១ចំណុចនេះ៖
១. ការរៀនសូត្រពូកែ និងឆ្លាតវៃមិនស្មើមានអត្តចរិតល្អ ស្មោះត្រង់ មានមនុស្សធម៌។
២. បរិស្ថានរស់នៅ និងការសិក្សាគឺសំខាន់ណាស់ ដូច្នេះដើម្បីកូន ជនជាតិជប៉ុនតែងតែព្យាយាមផ្លាស់ទៅទីកន្លែងដែលល្អប្រសើរជាង។
៣. ស្រឡាញ់កូន តែដាច់ខាតមិនតាមចិត្តកូន។ កុំឲ្យកូនអត់ចង់ញ៉ាំគឺអត់ញ៉ាំ ចង់ស្រែកគឺស្រែកតាមចិត្ត។ ការញ៉ាំមិនមែនជារឿងលេងសើចទេ។ ត្រូវអង្គុយលើកៅអីញ៉ាំ មុនញ៉ាំត្រូវលាងដៃ។ មិនលូកញុំាផ្ដេសផ្ដាស ញ៉ាំត្រូវទៀតទាត់ពេលរាល់ថ្ងៃ។
៤. បង្រៀនកូនឲ្យចេះគោរព សុភាពរាបសានិងវៃឆ្លាត។ ត្រូវឱ្យកុមារសំរេចចិត្តដោយខ្លួនឯងនូវ "បញ្ហា" របស់ខ្លួន។
៥. បង្រៀនកូនឲ្យមានចិត្តស្មោះត្រង់។ វិធីគឺឪពុកម្តាយមិននិយាយកុហក នៅក្នុងការរស់និងនៅក្នុងគ្រួសារ។
៦. ពេលកុមារបាន 5ឆ្នាំ គួរបង្រៀនរបៀបចាយប្រាក់។ ឱ្យលុយរាល់សប្តាហ៍តែមានកំណត់ជានិច្ច។
៧. ត្រូវបង្រៀនកូនឲ្យចេះក្លាហាន ទទួលតួនាទីរបស់ខ្លួន បង្រៀនក្មេងឱ្យចេះរង់ចាំ បង្រៀនអំពីអត្ថន័យនៃមនុស្សធម៌។ ត្រូវតែបង្រៀនកុមារពីជីវិត ចេះឱ្យគេ និងចេះទទួលជំនួយពីគេ។ ហើយអ្នកដែលមានក្ដីសុខ តែងទទួលយកតិច ឱ្យទៅច្រើន។ ត្រូវបង្រៀនកូនឲ្យនិយាយស្ដីមានសុជីវធម៌។
៨. ត្រូវបង្រៀនឱ្យកុមារយល់ថា ការបរាជ័យគឺជារឿងធម្មតា។ ដួលគឺត្រូវក្រោកឈរ មិនចាំឱ្យអ្នកដទៃអាណិតអាសូរ។
៩. កុមារតែងងាយនឹងឈឺ កុំបារម្ភអំពីរឿងនេះ មិនបាច់ព្រួយបារម្ភទាំងរឿង កូនហាលក្ដៅរាល់ថ្ងៃ ទុកឱ្យកុមារលេងតាមចិត្ត ជិតស្និតនឹងធម្មជាតិ។ ដូច្នេះទើបកុមាររឹងមាំ ធន់ពេលកុមារធំឡើង។
១០. រៀនសូត្រមិនចាំបាច់ កាន់សៀវភៅ"កខគ" ទេ។ រៀនគឺលេង ផ្តល់ឱកាសដល់កុមារ ស្វែងយល់ពីខ្លួនឯង រួចស្វែងយល់ពីពិភពលោកនៅជុំវិញ នោះពិតជាការចាំបាច់ណាស់។
១១. សម្រាប់អ្នកដែលជាឪពុកម្តាយ ត្រូវធានារាល់ថ្ងៃ ត្រូវលេងជាមួយកូន ទោះជារវល់យ៉ាងណាក៏ដោយ។ លេងល្បែងជាមួយគាត់ គោលបំណងនៃល្បែងទាំងនេះ គឺធ្វើឱ្យក្មេងសើចសប្បាយ សំណើចពិតជាសំខាន់ណាស់ គឺជួយឱ្យក្មេងឈរនឹងនៅក្នុងសង្គម។
ប្រភព៖ ទស្សនៈភាសាជប៉ុន