ចំនួនមើល: 1058
ការសម្ភាសន៍សិស្សស្នើសុំអាហារូបករណ៍១០០% ទៅសិក្សានៅប្រទេសជប៉ុនពីក្រុមហ៊ុនកាសែតYomiuri
នៅថ្ងៃទី២៥ ខែកញ្ញា ក្រុមហ៊ុនឡូដូស្យាបានរៀបចំការសម្ភាសន៍សម្រាប់សិស្សដែលបានស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនពីក្រុមហ៊ុនកាសែតYomiuri។ ការសម្ភាសន៍ត្រូវបានធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិច ដោយមានការចូលរួមពីសំណាក់បេក្ខជនផ្ទាល់នៅក្រុមហ៊ុនឡូដូស្យា និងក្រុមហ៊ុនកាសែតជប៉ុនYomiuri (តាមប្រព័ន្ធអេឡិចត្រូនិច)។
ក្នុងនេះដែរ មុននឹងចាប់ផ្ដើមការសម្ភាសន៍ជាមួយក្រុមហ៊ុននៅជប៉ុន ក្រុមហ៊ុនឡូដូស្យាក៏បានជួបជាមួយបេក្ខជនដើម្បីធ្វើការហាត់សមសម្ភាសន៍ ផ្ដល់ព័ត៌មានលម្អិតអំពីអាហារូបករណ៍ និងប្រឹក្សាពីគន្លឹះសំខាន់ៗក្នុងការសម្ភាសន៍អាហារូបករណ៍ជាមួយក្រុមហ៊ុនជប៉ុនផងដែរ។
យើងឃើញថា ការសម្ភាសន៍បានប្រព្រឹត្តទៅដោយជោគជ័យ ដោយបេក្ខជននីមួយៗបានខិតខំប្រឹងប្រែងបង្ហាញពីសមត្ថភាព និងសក្ដានុពលរបស់ខ្លួនសម្រាប់អាហារូបករណ៍ប្រកបដោយភាពជឿជាក់។ ចំពោះលទ្ធផលនៃការសម្ភាសន៍វិញ យើងនឹងធ្វើការជូនដំណឹងទៅកាន់បេក្ខជន បន្ទាប់ពីក្រុមហ៊ុនកាសែតនៅជប៉ុនធ្វើការជូនដំណឹងមកក្រុមហ៊ុនឡូដូស្យាក្នុងពេលឆាប់ៗនេះ។ ឡូដូស្យាយើងក៏សូមជូនពរបេក្ខជនទាំងអស់ឲ្យជាប់ការសម្ភាសន៍គ្រប់ៗគ្នាផងដែរ!
អំពីអាហារូបករណ៍៖
ជាអាហាររូបករណ៍ ១០០% ដែលផ្ដល់ដោយក្រុមហ៊ុនកាសែតYomiuri សម្រាប់សិស្សនិស្សិតដែលមានបំណងចង់បន្តការសិក្សានៅប្រទេសជប៉ុនតែមិនមានលទ្ធភាពបង់ថ្លៃសិក្សា។
- ជាអាហាររូបករណ៍ ១០០%សិក្សានៅប្រទេសជប៉ុន
- រៀនភាសាជប៉ុន១ឆ្នាំ ឬ ២ឆ្នាំ (ចន្ទ័-សុក្រ)
- បញ្ចប់ការសិក្សានៅសាលាភាសាជប៉ុន
- ក្រោយចប់១ឆ្នាំ ឬ ២ឆ្នាំ អាចបន្តចូលសាលាជំនាញ ឬ មហាវិទ្យាល័យរបស់ប្រទេសជប៉ុន
- លក្ខខ័ណ្ឌជ្រើសរើស
- ភេទស្រី និងប្រុស
- អាយុចាប់ពី 18-25 ឆ្នាំ
- កម្រិតភាសាជប៉ុន N5/N4 ឬ លិខិតបញ្ជាក់ការសិក្សាភាសាជប៉ុន
- សញ្ញាប័ត្រថ្នាក់ទី១២
- អត្ថប្រយោជន៍
- អាហារូបករណ៍សិក្សា១០០%
- ផ្ដល់ជូនការងារក្រៅម៉ោងដើម្បីទទួលបានប្រាក់ចំណូលបន្ថែម (៥ទៅ៦ម៉ោងក្នុងមួយថ្ងៃ)
- អាចបន្ដអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រនៅប្រទេសជប៉ុន ឬត្រឡប់មកខ្មែរវិញ
- មានកន្លែងស្នាក់នៅ ទឹកភ្លើង ថ្លៃរថភ្លើង
- ទទួលបានការគាំពារផ្លូវច្បាប់ខ្ពស់ និងការធានារ៉ាប់រង សុខភាព
- មានថ្ងៃឈប់សម្រាក
- សម្រាប់ព័ត៌មានបន្ថែម
- លេខទូរស័ព្ទ: 070 35 35 68 /066 519 518 /017 491 626
ដោយ៖ Giselle (Lodosha)