ចំនួនមើល: 1305
ពិធីចុះហត្ថលេខាលេីអនុស្សារណ:យោគយល់គ្នាស្តីពីកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុនឡូដូស្យា និង វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប
កាលពីថ្ងៃទី ០៨ខែ កក្កដា ឆ្នាំ ២០២១ ពិធីចុះអនុស្សារណ:នៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឡូដូស្យា (Lodosha Co., Ltd.) និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប (Prek Leap National Institute of Agriculture) ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម វ៉ា កូរ៉ា នាយកប្រតិបត្តិក្រុមហ៊ុនឡូដូស្យា និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានកសិកម្មព្រែកលៀប។
អនុស្សារណ:យោគយល់គ្នានេះធ្វើឡើងរវាងក្រុមហ៊ុនឡូដូស្យា និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្នុងកិច្ចសហប្រតិបត្តិការក្រោមចក្ខុវិស័យ “រួបរួមគ្នា លើកកម្ពស់វិស័យអប់រំបច្ចេកទេសនិងវិជ្ជាជីវៈកសិកម្ម តាមរយៈការបញ្ចូលកម្មវិធីសិក្សាសម្បូរបែបដើម្បីជំរុញសមត្ថភាព សិក្ខាកាម សិស្ស និស្សិត នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប”។
ក្នុងអនុស្សារណៈរវាងក្រុមហ៊ុនឡូដូស្យា (Lodosha Co., Ltd.) និង វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប (Prek Leap National Institute of Agriculture) យើងឃើញថាភាគីទាំងពីរបានយល់ព្រម លើកិច្ចសហប្រតិបត្តិការសំខាន់ៗដូចជា៖
១. អនុវត្តគម្រោងសាកល្បងរួមគ្នាសម្រាប់កម្មវិធីសិក្សាភាសាជប៉ុនតាមវិធីសាស្ត្របង្រៀនក្នុងថ្នាក់ (in-class) បង្រៀនតាមអនឡាញផ្ទាល់(online face-to-face) និងតាមរយៈកម្មវិធី Lodosha Japanese E-Learning App នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។
២. ផ្តល់ការគាំទ្រគ្នាទៅវិញទៅមកសម្រាប់សកម្មភាពនានាបម្រើដល់ការរៀន និងបង្រៀនភាសា ជប៉ុនតាមរយៈកម្មវិធី Lodosha Japanese E-Learning App។
៣. ចែករំលែកព័ត៌មាន ចំណេះដឹង បទពិសោធន៍ និងឧត្តម្មានុវត្តនៃការអប់រំ បច្ចេកទេស បណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈកសិកម្ម និងឱកាសការងារនៅប្រទេសជប៉ុន។
តាមរយៈអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះ ឡូដូស្យាមានជំនឿជាក់យ៉ាងមុតមាំថា នឹងអាចចូលរួមអនុត្ត គម្រោង កម្មវិធី ឬផែនការសកម្មភាពសាកល្បងរួមគ្នា ដែលឈានទៅរកការបណ្ដុះបណ្ដាលភាសាជប៉ុន ក្នុងក្របខណ្ឌសហប្រតិបត្តិការជាដៃគូររៈពេលវែងជាមួយនឹងវិទ្យាស្ថានវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។