ចំនួនមើល: 2047
ពិធីចុះហត្ថលេខាលេីអនុស្សារណ:យោគយល់គ្នាស្តីពីកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុនឡូដូស្យា និង វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
កាលពីថ្ងៃទី ០៩ខែ មេសា ឆ្នាំ ២០២១ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពិធីចុះអនុស្សារណ:នៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការ
រវាងក្រុមហ៊ុនឡូដូស្យា (Lodosha Co., Ltd.) និង វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (Industrial Technical Institution) ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម វ៉ា កូរ៉ា នាយកប្រតិបត្តិក្រុមហ៊ុនឡូដូស្យា និងឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម។
អនុស្សារណៈនៃការយោគយល់គ្នានេះ ស្ថិតក្នុងកិច្ចសហប្រតិបត្តិការក្រោមចក្ខុវិស័យរួម “រួមគ្នាលើកកម្ពស់វិស័យអប់រំបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការបញ្ចូលកម្មវិធីសិក្សាសម្បូណ៌បែប ដើម្បីជំរុញសមត្ថភាព សិក្ខាកាម សិស្ស និស្សិត នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម”។
ការចុះអនុស្សារណៈរវាងក្រុមហ៊ុនឡូដូស្យា (Lodosha Co., Ltd.) និង វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (Industrial Technical Institution)ដែលភាគីទាំងពីរយល់ព្រម លើកិច្ចសហប្រតិបត្តិការដូចជា៖
១. អនុវត្តគម្រោងសាកល្បងរួមគ្នា សម្រាប់កម្មវិធីសិក្សាភាសាជប៉ុនតាមរយៈកម្មវិធី Lodosha Japanese E-Learning Appនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
២. ផ្ដល់ការគាំទ្រគ្នាទៅវិញទៅមក សម្រាប់សកម្មភាពនានា បម្រើដល់ការរៀន និងបង្រៀនភាសាជប៉ុនតាមរយៈកម្មវិធី Lodosha Japanese E-Learning App
៣. ចែករំលែកព័ត៌មាន ចំណេះដឹង បទពិសោធន៍ និងឧតម្មានុវត្ត នៃការអប់រំបច្ចេកទេសបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនិងឱកាសការងារនៅប្រទេសជប៉ុន។
តាមរយៈអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះ ឡូដូស្យាមានជំនឿជាក់យ៉ាងមុតមាំថា នឹងអាចចូលរួមអនុត្ត គម្រោង កម្មវិធី ឬផែនការសកម្មភាពសាកល្បងរួមគ្នា ដែលឈានទៅរកការបណ្ដុះបណ្ដាលភាសាជប៉ុន ក្នុងក្របខណ្ឌសហប្រតិបត្តិការជាដៃគូររៈពេលវែងជាមួយនឹងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម។
ដោយ៖ Giselle (Lodosha)